SEO
CHEON Sinsung-ri
HOME វិស័យទេសចរណ៍ ទេសភាពទាំង 8 នៃសឆុន Munheonseowon Confucian School
"សាលារៀនមុនហុនសវ៉ុន"
សាលារៀបនមុនហុនសវ៉ុន មានអារ៉ាមហ្យចុងសា ដែលមានដាក់នូវស្លាកព្រលឹងដូនតា និងជាអារ៉ាមសំរាប់គោរពវិញ្ញាណខន្តម៉ូគឹនអ៊ីសាក់ សាលកាំងយ៉ុនតាង ដែលជាអាគារ 2 ជាន់ ចែកជា 6 ផ្នែក ចុនសាឆុងមានសំភារ:ប្រើប្រាស់សំរាប់សែនដូនតា មានរបងខាងក្នុង និងខាងក្រៅបីជាន់ អារ៉ាមហ្យចុងសា ថ្មគោរពវិញ្ញាណខន្ត អ៊ី សាក់ និង ថ្មគោរពវិញ្ញាណខន្ត អ៊ី ចុងតុក។
សាលារៀននេះ ត្រូវបានបិទ នៅក្នុងអំលុងពេលលុបបំបាត់សាលាកុងហ្វូស៊ាន និងបទបញ្ជាអោយបិទក្នុងឆ្នាំ 1871 (ឆ្នាំទី 8thក្នុងរជ្ជកាលព្រះបាទកូចុង)។ នៅទីនេះ មានសាងសង់នូវ ស្តូបមួយនៅកន្លែងនោះ ក្នុងឆ្នាំ 1891 ហើយត្រូវបានកសាងឡើងវិញនៅលើទីតាំងនេះ ក្នុងឆ្នាំ 1969 ដោយសារតែគំនិតរបស់ចាស់ទុំនៅក្នុងគ្រួសារ និងកវីកុងហ្វូស៊ាននៅក្នុងតំបន់។ គំរោងសាងសង់ឡើងវិញត្រូវចំណាយពេលអស់ 5 ឆ្នាំ ចាប់ផ្តើមពីឆ្នាំ 2007យោងតាមគំរោងបង្កើតភូមិប្រវត្តិសាស្ត្រកុងហ្វូស៊ានមូហុនសវ៉ុន នៃរដ្ឋាភិបាល និងសឆុនគុន ទីនេះត្រូវបានសាងសង់ជាប្រភេទហាណុកបុរាណ (ផ្ទះបុរាណកូរ៉េ) ក្នុងឆ្នាំ 2013។