본문 바로가기 대메뉴 바로가기

SEO
CHEON Sinsung-ri

តំបន់អភិរក្សបក្សីគឹមកាំង

HOME វិស័យទេសចរណ៍ ទេសភាពទាំង 8 នៃសឆុន តំបន់អភិរក្សបក្សីគឹមកាំង

តំបន់អភិរក្សបក្សីគឹមកាំង

"តំបន់អភិរក្សបក្សីគឹមកាំង"

ទន្លេគឹមកាំង ជាទន្លេមួយក្នុងចំណោមទន្លេធំៗទាំងបួននៅក្នុងប្រទេសកូរ៉េ ហូរកាត់ខេត្តឈុនឆុនណាមតូ មុននឹងហូរចាក់ទៅសមុទ្រខាងលិច ហើយតំបន់អភិរក្សនៃទន្លេនេះ គឺជា ឋានសួគ៌សំរាប់បក្សីដែលផ្លាស់ទីលំនៅ ដែលបានធ្វើដំណើរអស់ 160km ដើម្បីមកដល់ទីនេះ។ រៀងរាល់រដូវរងារ មានបក្សី 500,000 ក្បាល ជាង 40 ប្រភេទ មកកាន់ទីនេះ។ ទីនេះគឺជា កន្លែងដែលក្ងានវូភើ បៃកាល់ទាល ម៉ាឡាត និងក្ងានចិន ចំណាយរដូវរងារនៅទីនេះ ហើយទីនេះ គឺជាកន្លែងដែលមានសារសំខាន់សំរាប់បក្សីទឹក។

តំបន់អភិរក្សបក្សីគឹមកាំង ហ៊ុំព័ទ្ធដោយទីវាលធំទូលាយ ព្រមទាំងសំបូរដោយធនធានទឹក និងត្រី។ ព្រៃត្រែងដ៏ស៊ុបទ្រុបរវាងតំបន់អភិរក្សបក្សីគឹមកាំង និងព្រៃត្រែងស៊ីនសុងរី គឺជាតំបន់ អភិរក្សសំរាប់បក្សីរាប់ម៉ឺនក្បាល និងមានទីវាលល្វឹងល្វើយជាច្រើន។ មិនតែប៉ុណ្ណោះ តំបន់អភិរក្សគឹមកាំង គឺជាកន្លែងដ៏សក្តិសមបំផុតសំរាប់សិក្សាបក្សីនៅក្នុងប្រទេសកូរ៉េ ហេតុនេះ​តំបន់នេះមានតំលៃផ្នែកអូកូឡូជីដែលត្រូវបានរក្សាទុក។

  • 1somenail img
  • 2somenail img
  • 3somenail img
  • 4somenail img
  • 5somenail img
이전 다음