본문 바로가기 대메뉴 바로가기

SEO
CHEON Sinsung-ri

សឆុន រយ:ពេល 600 ឆ្នាំ

HOME អំពីសឆុន ប្រវត្តិនៃសឆុន សឆុន រយ:ពេល 600 ឆ្នាំ

600 Years of Seocheon

សឆុន ស្ថិតនៅតំបន់ខាងលិចឈៀងខាងត្បូងនៃឈុនឆុនណាមតូ ខាងកើតជាប់នឹងប៊ូយ៉ូគុន ខាងលិចជាប់នឹងសមុទ្រលឿង ខាងត្បូងជាប់នឹងគុនសានស៊ី នៃចលឡាបូកតូ ជាមួយនឹង ទន្លេគឹមកាំងដែល​បង្កើតបានជាខ្សែព្រំដែន និងខាងជើងជាប់នឹងបូរ៉ុងស៊ី។ សឆុនល្បីឈ្មោះជាយូរមកហើយ ដោយសារហានសាន សេម៉ូស៊ី (ក្រណាត់រេមី ដែលមានក្បាច់ស្អាត) ហើយ បានបន្សល់មកដល់ពេលនេះ។ ហើយតំបន់នេះ ក៏មាននូវភូមិកសិកម្ម និងភូមិនេសាទ។ ប្រព័ន្ធរដ្ឋបាលនៃសឆុន ត្រូវបានឃើញដំបូងគេនៅពេលបង្កើតអារីម រដ្ឋដែលបង្កើតឡើងដោយម៉ាហាន ក្នុងសម័យសាមហាន​ (ហានទាំងបី)។ ប្រព័ន្ធរដ្ឋបាលនៃអារីម មិនត្រូវបានគេដឹង ច្រើននោះទេ ព្រោះមិនមានកំណត់ត្រានៃសម័យសាមហាន។ ក៏ប៉ុន្តែ យោងតាមកំណត់ត្រាវីជីហានចុន មានរដ្ឋម៉ាហានចំនួន 54 ដែលមានភូមិតូចៗជាច្រើន ហើយមានរដ្ឋចំនួន 13 ស្ថិតនៅក្នុងខេត្តឈុនឆុនណាមតូ។ បូរណភាពដែនដី ប្រព័ន្ធរដ្ឋបាល និងតំបន់រដ្ឋបាលនៃអារីម មិនដូចនឹងអ្វីដែលគេឃើញពេលបច្ចុប្បន្ននេះទេ។ ក៏ប៉ុន្តែ មានអ្នកខ្លះនិយាយថា វាគឺជា រដ្ឋដែលមានស្តេច ដោយសារតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្តេច ហើយយោងតាមកំណត់ត្រាប្រវត្តិសាស្ត្រ អារីមស្ថិតនៅក្បែរភ្នំណាមសាន នៃសឆុនអាប់ សឆុនគុន។ ការរស់នៅ ក៏ចាប់ផ្តើមកើតមានឡើងនៅជិតភ្នំណាមសាន និងមានការបង្កើតឡើងជាភូមិរស់នៅជុំវិញតំបន់នេះ។ នេះបានបង្កើតជាមូលដ្ឋាននៃប្រព័ន្ធរដ្ឋបាលនៃសឆុន។