SEO
CHEON Sinsung-ri
នេះគឺជាប្រភេទក្រណាត់ប្រពៃណីបែបធម្មជាតិរបស់កូរ៉េ ដែលមានប្រវត្តិជាង 1,500 ឆ្នាំមកហើយ។ វាមានពណ៌សដូចគុជ និងមានទំងន់ស្រាល គឺជាប្រភេទក្រណាត់ដ៏ល្អបំផុតសំរាប់ ពាក់ក្នុងរដូវក្តៅ។
នេះគឺជាប្រភេទស្រាអង្ករ ដែលរាជវង្សនាសម័យបេកចេចូលចិត្ត កាលពី 1,300 ឆ្នាំមុន។ បន្ទាប់ពីការធ្លាក់ចុះនៃសម័យបេកចេ ជនភៀសខ្លួនពីបេកចេ បានធ្វើស្រានេះប្រភេទនេះ នៅក្នុងបន្ទាយជូរូសុង នៃភ្នំកុនជីសាន នៅហានសាន ដែលជាមធ្យោបាយមួយក្នុងការព្យាបាលរបួសផ្លូវចិត្តដែលបានបាត់បង់ប្រទេសជាតិរបស់ខ្លួន។
ឆ្នេរសមុទ្រសឆុន ផ្តល់នូវលក្ខខណ្ឌល្អបំផុតសំរាប់សារាយសមុទ្រ ដោយសារមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ការផ្លាស់ប្តូររវាងទឹកសាប និងទឹកប្រៃ រលកសមុទ្រតូច ជាដើម។ ហេតុនេះ សារាយសមុទ្រសឆុន គឺជាប្រភេទសារាយដែលមានគុណភាពខ្ពស់ជាងគេ។
រលកតូចៗនៃសឆុន គឺជាកន្លែងដែលពោរពេញដោយជីវិតរស់នៅ និងជាកន្លែងសំរាប់ការសិក្សាអំពីអេកូឡូជីធម្មជាតិសំរាប់កុមារ ព្រមទាំងផ្តល់នូវកន្លែងដល់មនុស្សពេញវ័យធ្វើការចាប់ គ្រំ ដោយមានលំអដោយទិដ្ឋភាពធម្មជាតិស្រស់បំព្រង។
ព្រៃត្រែងនៅសឆុន ត្រូវបានជ្រើសតាំងជាព្រៃត្រែងផ្តាច់គេទាំង 7 នៅក្នុងប្រទេសកូរ៉េ ដោយអង្គការទេសចរណ៍កូរ៉េ និងជាព្រៃត្រែងមួយក្នុងចំណោមព្រៃត្រែងធំៗទាំងបួន នៅក្នុងប្រទេស កូរ៉េ។ ទីនេះ បានទាក់ទាញនូវអ្នកដែលស្វែងរកទីតាំងសំរាប់ថតភាពយន្ត និងអ្នកថតរូបជាច្រើន។
បក្សីផ្លាស់ទីលំនៅជាច្រើន រួមមានសត្វក្ងាន ទាម៉ាឡាត អយស្ទ័រខេតឈ័រ និងសត្វគ្រាល បានមកកាន់ទីនេះទាំងហ្វូង ព្រមទាំងមានសត្វបាយកាល់ទាល ដែលហោះជាក្រុមៗ បង្កើត ជាទិដ្ឋភាពដ៏អស្ចារ្យមួយ.
មានព្រៃស្តុកមួយ ដែលមានដើមផ្កាខាមេឡាចំនួន 85 ដើម ដែលមានអាយុប្រមាណ 500 ឆ្នាំ នៅតុងបេកចុង ម៉ារ្យ៉ាងរី ដែលត្រូវបានចាត់បញ្ចូលជាកេរតំណែលធម្មជាតិលេខ 169។
នៅទីនេះ មានការសិក្សាស្រាវជ្រាវ និងមជ្ឈមណ្ឌលអប់រំ ដូចជាមជ្ឈមណ្ឌលស្រាវជ្រាវបរិស្ថានអនាគត ប្រព័ន្ធអេកូផ្ទះកញ្ចក់ មជ្ឈមណ្ឌលអប់រំទាក់ទងនឹងបរិស្ថាន សួនបូតានិចដែលមាន សត្វដែលជិតផុតពូជ មជ្ឈមណ្ឌលសត្វល្អិត និងមជ្ឈមណ្ឌលបណ្តុះបណ្តាល។
ស្ថាប័នជីវចំរុះកូរ៉េ ផ្តល់នូវផ្តល់នូវលទ្ធផលនៃការសិក្សាដោយប្រើប្រាស់បច្ចេកវិជ្ជាជីវចំរុះ ដល់ស្ថាប័នពាក់ព័ន្ធផ្សេងៗ ហេតុដូចនេះស្ថាប័ននេះ រំពឹងនឹងអាចទាក់ទាញស្ថាប័នផ្សេងៗទៀត ដើម្បីបង្កើតជាមជ្ឈមណ្ឌលស្រាវជ្រាវ តាំងពិពណ៌ អប់រំ និងទេសចរណ៍
ភូមិផ្តល់សេវាសុខុមាលភាព មាននូវមន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ សំរាប់មនុស្សចាស់ និងជនពិការ ដែលផ្តល់នូវបរិយាកាសរស់នៅមួយប្រកបដោយផាសុកភាព និង ងាយស្រួលក្នុងការរស់នៅបន្ទាប់ពីចូលនិវត្តន៍។